នៅថ្ងៃនេះខ្ញុំបានប្រទះឃើញមិត្តភក្រ្តិរបស់ខ្ញុំគាត់បានបង្លោះនៅក្នុង ហ្វេសបុករបស់់គាត់ថា់៖

«​ ក្នុង១ជិវិតនេះគ្មានអ្វីអស្ចារ្យជាងស្កាល់ខ្លួនឯងច្បាស់ទេ! »


ពេលដែលបានអានពាក្យមួយឃ្លានេះ ខ្ញុំស្រាប់តែមានអារម្មណ៏ផ្លែកក្នុងចិត្ត ហើយខ្ញុំអង្គុយថ្មឹងដូចមនុស្សបាត់បង់ស្មារតី។ ខ្ញុំសួរខ្លួនឯង «ហេតុអ្វីបានជាពាក្យមួយឃ្លានេះហាក់ដូចជាផ្លែដាវចាក់ចំបេះដូងខ្ញុំ ? » វាបានធ្វើអោយខ្ញុំគិត្តនូវរឿងរាវពីអតីតកាល ជាច្រើនដែលខ្ញុំបានប្រព្រឹត្ត ហើយពាក្យមួយគ្លានេះបាននាំយកអារម្មណ៏របស់ខ្ញុំ មកសួរខ្លួនឯងថា « តើខ្ញុំបានស្គាល់ខ្លួនឯងហើយរឺនៅ? »។ ឆ្លងកាត់រឿងរ៉ាវជាច្រើនកន្លងមកនៅក្នុងជីវិត្តរបស់ខ្ញុំ វាហាក់ដូជាមានភាពស្រពិចស្រពិលណាស់នៅក្នុងខ្លួនរបស់ខ្ញុំ គិត្តថយក្រោយទៅវិញ ខ្ញុំពិតជាមិនដឹងថាខ្ញុំជាមនុស្សប្រភេទណា... ចូលចិត្តអ្វីអោយប្រាកដ់... វាពិតជាធ្វើអោយខ្ញុំមានអារម្មណ៏ស្មុកស្មាញខ្លាំងណាស់។ តើអ្នកធ្លាប់សួរខ្លួនឯងទេ ថាអ្នកស្គាល់ខ្លួនឯងបានច្រើនប៉ុណ្ណា? 

១៩,០៣,២០១៦
នីកា
Next
This is the most recent post.
Previous
This is the last post.

Post a Comment

Powered by Blogger.